កូរ៉េខាងជើង ៖ ទង្វើ​អាមេរិក​កំពុង​បញ្ឆេះ​ឲ្យ​ផ្ទុះ​សង្គ្រាមលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា កូរ៉េខាងជើង​ប្រកាស​ថ្កោលទោស​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង ជុំវិញ​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង ដោយ​ហៅ​សមយុទ្ធ​នេះ​គឺជា​ទង្វើ បង្ក​ទៅជា​សង្គ្រាម​នុយក្លេអ៊ែរ នៅលើ​ឧបទ្វីប​កូរ៉េ និង​សង្គ្រាមលោក​សាជាថ្មី​។
​ការព្រមាន​បែបនេះ​របស់​កូរ៉េខាងជើង កើតមានឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ពីរ​គ្រឿង​ធុន B-1B Lancers ឱ្យទៅ​ហោះ​ឆ្វែល​ពីលើ​ឧបទ្វីប​កូរ៉េ ក្រោម ក្របខណ្ឌ​នៃ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​ចេតនា​ផ្ញើ​សារ​ព្រមាន​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ដែល​ទើបតែ​បានប្រកាស​ពី​ជោគជ័យ​នៃ​ការបាញ់​សាក ល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។​
​ដោយឡែក​ជុំវិញ​សមយុទ្ធ​យោធា​នេះ​ផងដែរ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun កាលពី​ថ្ងៃអាទិត្យ​បាន​ថ្លែង​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន​ថា ការធ្វើ​សមយុទ្ធ​យោធា​របស់​សហរដ្ឋអាមេរិក​ជាមួយ​កូរ៉េខាងត្បូង វា​គឺ​ការយក​ប្រេង​ទៅ​ជះ​លើ​ភ្លើង​កំពុង​ឆេះ​ប៉ុណ្ណោះ​៕

fn-2017-07-10-09-04-38-1