លោក សម រង្ស៊ី ប្រកាស​ម្តង​ទៀតថា​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានប្រកាស​ជាថ្មី ម្តង​ទៀតថា លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ព្រោះថា សម្តេច ហ៊ុន សែន មិនមែន​អមតៈ​រហូត​នោះទេ ។​
​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ម្សិល​មិញជា​ភាសា​អង់គ្លេស​ថា​៖ «I will return to #Cambodia in 2018. Hun Sen is not eternal. ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៨​។ (​សម្តេច​) ហ៊ុន សែន គឺ​មិនមែន​អមតៈ​រហូត​ទេ​»​។​
​ការប្រកាស​ជាថ្មី​របស់លោក សម រង្ស៊ី នោះ​ធ្វើឡើង​បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា លោក​បាន​ជួបពិភាក្សា​ស្ងាត់ៗ ជាមួយ​លោក កឹម សុខា អនុប្រធាន​បក្សប្រឆាំង​រួមទាំង​ថ្នាក់ដឹកនាំ CNRP សំខាន់ៗ មួយចំនួនទៀត​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ ៕

cam-photo-rainsy-channa-WEB-ONLY-800x533