ខេត្តកំពង់ធំ ៖ កូនកម្លោះត្រូវខ្សែភ្លើងឆក់ស្លាប់ ក្នុងពេលដែលឪពុកកូនក្រមុំក៏រងរបួសធ្ងន់ក្នុងថ្ងៃភ្ជាប់ពាក្យ ខណៈដែលហេតុការណ៍នេះកើតឡើងនៅម៉ោង៤ និង២៥នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ខុំ ខេន អាយុ២៩ឆ្នាំ ជាកូនកម្លោះ (ស្លាប់), ទី២៖ ឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) ត្រូវជាបងជីដូនកូនក្រមុំ, ទី៣៖ ឈ្មោ ចែត ជឿន អាយុ៦៧ឆ្នាំ ឪពុកបង្កើតកូនក្រមុំ (មានសភាពធ្ងន់ធ្ងរ) យកទៅសង្គ្រោះនៅ មន្ទីពេទ្យខេត្តកំពង់ធំ ខណៈកូនក្រមុំឈ្មោះ សា រ៉េត អាយុ២៥ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ផ្ទះជនរងគ្រោះរៀបចំពិធីភ្ជាប់ពាក្យ ដោយបានដំឡើងរោងរួចរាល់អស់ហើយ។ ជនរងគ្រោះទាំង៣នាក់ បានលើកមេក្រូឡើងលើ ខណមេក្រូនោះមានដងដែកក៏ទៅប៉ះខ្សែភ្លើងខាងលើបណ្តាលឱ្យឆក់តែម្តង។
ភ្លាមៗ នោះបងប្អូនសាច់ញាតិយកជនរងគ្រោះទាំង៣នាក់ បានយកជនរងគ្រោះទៅកប់ដីខ្សាច់ផងដែរ ប៉ុន្តែសង្គ្រោះមិនបានក៏នាំយកសង្គ្រោះបន្ត នៅមន្ទីពេទ្យខេត្តកំពង់ធំ តែជាអកុសលមនុស្ស២នាក់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕