ព្រះរាជអាជ្ញា​ជំរុញ​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​អនុវត្ត​អោយបាន​ត្រឹមត្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2017 ក+ ក-

​ខេត្តក្រចេះ ៖ ថ្លែង​ក្នុង​បាឋកថា​ថ្នាក់​ខេត្ត​ស្តីអំពី​សិទ្ធិ​ក្រោយ​ការចាប់ខ្លួន ឬ​ឃាត់ខ្លួន តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ កក្កដា នៅ​ខេត្ត​ក្រចះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក កែវ សុជាតិ បាន​លើកឡើងថា មន្ត្រីនគរបាល​យុត្តិធម៌ ដែល​អនុវត្ត​ការងារ​ទៅតាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ គឺជា​ការគោរព​ច្បាប់ ក៏ដូចជា​ការគោរព​នូវ​សិទ្ឋិ​មនុស្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​បានលើកឡើង​ទៀតថា ពិធី​ធ្វើ​បាឋកថា​ថ្នាក់​ខេត្ត​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​ពង្រឹង បន្ថែម​លើ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​បង្ការ​ការធ្វើ​ទារុណកម្ម ដែល​ផ្តោត​សំខាន់​លើ អង្គភាព​កងកម្លាំងប្រដាប់អាវុធ ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ រួមមាន កម្លាំង​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​អនុរ​ក្ស័ព​ន្ធ​នាគារ​ដែលជា​អ្នក​ចាំបាច់​សំរាប់​អនុវត្ត​នីតិវិធី​នោះ​។​
​លោក ព្រះរាជអាជ្ញា​បានធ្វើ​បទ​បង្ហាញ​ដោយ​បញ្ជាក់ថា ការអនុវត្ត​ការងារ​ដោយ​មិន​គោរព​ទៅតាម​ក្រមព្រហ្មទណ្ឌ គឺ​ធ្វើ​ឲ្យ​នគរបាល​ប្រឈម និង​មោ​ឃៈ​ភាព​នីតិវិធី ពោល គឺ​ជន​ត្រូវ​ចាប់ខ្លួន រឺ​ឃាត់ខ្លួន​នោះ គឺ​ត្រូវ​រួចខ្លួន​វិញ ចំណែក​ឯក​ការធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ ដើម្បី​យក​ចម្លើយ គឺ​មន្ត្រីនគរបាល​យុត្តិធម៌​ដែលជា​អ្នកអនុវត្ត​នោះ គឺ​នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​។​
​ព្រះរាជអាជ្ញារ​អម​សាលា​ដំ​បូ​ខេត្ត លោក​បាន​ជម្រុញ​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងការ​អនុវត្ត​និតិ​វិធី​ក្រមព្រហ្មទណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក៏ដូចជា ការគោរព​នូវ​សិទ្ឋិ​មនុស្ស​នៅ​កម្ពុជា​។
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ​សំរាប់​ខេត្ត​ក្រេះ បានធ្វើ​នូវ​បាឋកថា​ថ្នាក់​ខេត្ត ដើម្បី​ពង្រឹង​ដល់​នគ​បាល​យុត្ត​ធម៌ ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​សហការ​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស មាន​រយៈពេល​ពេញ​មួយថ្ងៃ​៕

20187571_1909146995990528_364209138_n20269923_1909147009323860_745658647_n20271893_1909146985990529_1407830293_n