អង់ការ៉ា ៖ សារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅព្រឹកនេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារភាគនីរតីនៃប្រទេសតួកគី និងបណ្តាកោះមួយចំនួនរបស់ប្រទេសក្រិច ដោយបណ្តាលឲ្យមនុស្ស២នាក់ នៅលើកោះក្រិច Kos បានបាត់បង់ជីវិត និងច្រើននាក់ទៀតរងរបួស ខណៈដែលផ្លូវថ្នល់និងអគារមួយចំនួន ក៏ទទួលរងការខូចខាតផងដែរ។
អភិបាលកោះ Kos របស់ប្រទេសក្រិច បានឲ្យដឹងថា មនុស្សដែលបានបាត់បង់ជីវិតតាំងពីរនាក់គឺស្ថិតនៅទីនោះ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ក្រិច ហើយមនុស្សមួយចំនួនទៀត នៅលើកោះ Kos ក៏បានរងរបួសផងដែរ។ ទន្ទឹមនោះកោះរបស់ក្រិចមួយផ្សេងទៀតឈ្មោះថា Rhoades ក៏បានទទួលរងផលប៉ះពាល់ផងដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រជាមួយជម្រៅប្រមាណ១០គីឡូម៉ែត្រនេះ បានបង្កការខូចខាតក៏ដូចជាបំផ្លិចបំផ្លាញទាំងនៅប្រទេសតួកគី និងក្រិច៕