ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រឡប់មកវិញ បន្ទាប់​លួច​ចូល​កាប់​ឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2017 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ អ្នកទោស​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​ចំនួន​៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​ច្រក​អន្តរជាតិ​ជាំ​សា​ងុំ ស្ថិតក្នុង​ភូម​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​នោះ​ត្រូវបាន​គេ​ស្គាល់ ទី​១. ឈ្មោះ ឆេង គឿន ភេទ​ប្រុស ៦៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​ពាម​សង្កែ ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប​, ទី​២. ឈ្មោះ ប៉ាក់ ចិន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ដូន​ឡី ឃុំ​ពាម​សង្កែ និង​ទី​៣. ឈ្មោះ ងួន ឃ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ម្ហូ ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ ។​
​អាជ្ញាធរ​ថៃ​បាន​បញ្ជាក់ថា អ្នកទោស​ឈើ​គ្រញូង​ទាំង​៣​នាក់​នោះ​ត្រូវ​ទាហាន​ថៃ ចាប់ខ្លួន​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ ពីបទ​ឆ្លងដែន​ខុសច្បាប់ និង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​លួច​ចូល​តាម​ច្រក​ភូមិសាស្ត្រ​ក្បាល​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

a462d5d9f7aaada742e1d81bb611a6bc