ឧកញ៉ា សុខ ហេង ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តុលាការ​បានសម្រេច​ឃុំខ្លួន​ឧកញ៉ា សុខ ហេង ពាក់ព័ន្ធ​ក្លែង​ឯកសារ យក​ដី​ពី​ប្រជាពលរដ្ឋ និង​ចោទ​ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​”​តាម​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល ។ ដោយឡែក​កូនចៅ​ពីរ​នាក់ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ ។​
​សូមជម្រាបថា ឧកញ៉ា សុខ ហេង និង​បក្ខពួក​ប្រមាណ​៦​នាក់​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​កំពុង​ធ្វើ​សកម្មភាព​បោះបង្គោល រំលោភ​ដី​របស់​ប្រជាពលរដ្ឋ ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។ ប៉ុន្តែ​អំឡុង​ពេលនោះ​ក៏​ស្រាប់តែ​មានការ​លេចមុខ​មេភូមិ និង​អនុ​ភូមិ​ជិត​១០​នាក់ មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ឃាត់ខ្លួន​តែម្តង ៕

IMG-20170720-WA00081