ចាប់បាន​ឃាតករ​ដែល​រំលោភ​សម្លាប់​នារី​វ័យក្មេង​នៅ​ស្រុក​ម៉ាឡៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​ឃាតករ​ដែល​រំលោភ​សម្លាប់​នារី​វ័យក្មេង​ម្នាក់ ទុក​សព​ចោល​កណ្តាល​វាលស្រែ ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ក្រុង​សេរី​សោ​ភណ្ឌ បន្ទាប់ពី​រូបគេ​ធ្វើដំណើរ​មកពី​ស្រុក​អូរជ្រៅ ហើយ​នៅពេលនេះ សមត្ថកិច្ច​កំពុង​នាំខ្លួន​យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​នីតិវិធី​ចាត់ការ​តាមច្បាប់​។​
​គួរ​បញ្ជាក់ថា នារី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ជនល្មើស​រំលោភ​រួច​សម្លាប់ចោល កណ្តាល​វាលស្រែ នៅក្នុង​ភូមិ​ល​ង្គ័ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧៕

fn-2017-07-24-08-34-27-0fn-2017-07-23-10-30-19-0fn-2017-07-23-10-28-14-1