ឥទ្ធិពលព្យុះទី៨ឈ្មោះ SONCA នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើនរហូតដល់ចុងខែកក្កដា
រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងមួយ របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ដោយឥទ្ធិពលព្យុះ SONCA ៕