គណបក្សប្រឆាំង​២​នឹង​ប្រជុំ​ផ្លាស់ប្តូរ​ឈ្មោះ និង​សញ្ញា​គណបក្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​គណបក្ស សម រង្ស៊ី នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការកែប្រែ ឈ្មោះ និង​ស្លាក​គណបក្ស​ឱ្យស្រប​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី ។ តាម​ព័ត៌មាន​ទទួលបាន​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​នេះ នឹងត្រូវ​ដក​រូប លោក សម រង្ស៊ី ចាប់ដៃ​ជាមួយ លោក កឹម សុខា ចេញ ខណៈដែល​គណបក្ស សម រង្ស៊ី គេ​មិនទាន់​ដឹងថា តើ​គេ​គ្រោង​នឹងដាក់​ឈ្មោះ និង​រូប​សញ្ញា​យ៉ាងម៉េច​នោះឡើយ ៕

fn-2017-07-24-16-02-27-2