ភ្លៀងមួយមេយប់មិញ ធ្វើឲ្យទឹកលិចស្ទើរគ្រប់ស្រុក-ក្រុងនៅខេត្តព្រះវិហារ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីភ្លៀងមួយមេធំ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះបណ្ដាលឲ្យទឹកលិចស្ទើរគ្រប់ស្រុក-ក្រុង រួមមានមន្ទីរខ្លះដែរនៅខេត្តព្រះវិហារ តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគឺគ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ។
ភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ហើយនៅយប់ចុងក្រោយ គឺយប់ថ្ងៃទី ២៤ ឆ្លងចូលថ្ងៃទី ២៥ ខែកក្កដា នេះ ភ្លៀងបានធ្លាក់បន្ថែមក្នុងបរិមាណ១២៦ មីល្លីម៉ែត្រ បានបង្កឱ្យតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រងការជន់លិចដោយជំនន់ទឹកភ្លៀង ។ នេះបើយោងហ្វេសបុកក្រសួងធនធានទឹក៕