​លិច​ទូកដឹកអ្នកដំណើរ​នៅ​ឥណ្ឌូណេស៊ីស្លាប់​មនុស្ស​១០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2017 ក+ ក-

​ហ្សា​ការ​តា ៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​បាន​និយាយថា ទូក​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​លិច​នៅ​ប៉ែក​ខាងជើង​កោះ Borneo ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ម្សិលមិញ​ដោយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​បាន​បាត់​បង់ជីវិត ខណៈ​៣៦​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ ដោយ​ក្នុងចំណោម​នោះ​មាន​០៥​នាក់​រងរបួស​ធ្ងន់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ ។​
​យោងតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹងថា មនុស្ស​សរុប​ចំនួន​៣៦​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​សុ​ត្ថិ​ភាព ក្រោយ​ហេតុការណ៍​លិច​ទូក​ខាងលើ ខណៈ​ទិន្នន័យ​ចុងក្រោយ​បំផុត​បាន​បង្ហាញថា មនុស្ស​យ៉ាង​ចំនួន​១០​នាក់​បាន​ស្លាប់​។ ដោយឡែក​មនុស្ស​ជាច្រើន​នាក់ ក៏បាន​ទទួលរង​របួស​ផងដែរ ក៏ប៉ុន្តែ​០៥​នាក់​ក្នុងចំណោម​នោះ កំពុង​បន្ត​ទទួល​ការ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​នៅឡើយ ដោយសារតែ​របួសធ្ងន់​ធ្ង​រ​របស់​ពួកគេ​៕

fn-2017-07-25-13-53-39-0