អគ្គិភ័យបានឆាបឆេះផ្ទះសមាជិក តំណាងរាស្ត្រខេត្តរតនគីរី
រតនគីរី៖ ផ្ទះ១ខ្នងថ្មក្រោម ឈើលើរបស់អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តរតនគីរី លោក ប៊ូឡាំ បានរង នូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ ឋិតនៅចំណុចភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះ១ខ្នងនេះត្រូវបានអគ្គិភ័យ ឆាបឆេះផែ្នកខាងលើ អស់ទាំងស្រុង ហើយផ្នែកខាងក្រោម ដែលសង់អំពីថ្មក៏រងនូវ ការខូចខាតដ៏ធ្ងន់ធ្ងរផងដែរ។
ពុំមានប្រភពណាមួយ បញ្ជាក់ថាអគ្គិភ័យឆាបឆេះ នេះបណ្តាលមកពីមូល ហេតុអី្វប្រាកដនៅ ឡើយទេ ប៉ុន្តែគេឃើញអាជ្ញាធរ សមត្ថកិច្ចបានជួយអន្តរាគមន៍ ដើម្បីឲ្យរថយន្តពន្លត់ អគ្គីភ័យ ចុះមកកាន់ កន្លែង កើត ហេតុបាញ់ពន្លត់ខ្លាចឆេះ រាលដាលដល់ផ្ទះប្រជាពល រដ្ឋនៅទីនោះ៕