ផ្អាកចរាចរណ៍រថយន្តធុនធំបណ្តោះអាសន្ននៅផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ ៖ ជំនន់ទឹកភ្លៀងបណ្តាលឲ្យកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីយប់មិញ។ ផ្តើមពីនោះអាជ្ញាធរបានស្នើដល់រថយន្តធុនធំៗទាំងអស់ សូមផ្អាកជាបណ្តោះអាសន្នក្នុងការធ្វើចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្តសិនដោយរង់ចាំទឹកស្រកស្ថានភាពវិលមករកប្រក្រតីវិញ៕