តំបន់មួយចំនួនក្នុងស្រុកត្រពាំងប្រាសាទរងការជន់លិចដោយទឹកភ្លៀង
ខេត្តឧត្តរមានជ័យ ៖ បរិមាណភ្លៀងដែលបានធ្លាក់បន្ថែមក្នុងកំរិត ១៥០ មីល្លីម៉ែត្រ នាវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា នេះ បានបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចតំបន់មួយចំនួនក្នុងស្រុកត្រពាំងប្រាសាទ។ នេះបើយោងតាមប្រភពពីហ្វេសបុកក្រសួងធនធានទឹក និងឧតុនិយម៕