សាលាឧទ្ធរណ៍​បើកសវនាការ​សំណុំ​រឿងក្ដី​លោកស្រី ទេព វ​ន្នី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​រឿងក្ដី​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់​ពាក់ព័ន្ធ​បទល្មើស «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​។​
​សវនាការ​សាលាឧទ្ធរណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ផ្តន្ទាទោស​លោកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៣ តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​លើ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ពីរ​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៕

fn-2017-07-27-15-09-53-0fn-2017-07-27-15-09-54-2