ញូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយរដូវភ្លៀងដ៏ជោគជាំនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាបានបណ្តាលឲ្យមនុស្សចំនួន៩៤នាក់។
មន្ត្រីរដ្ឋាភិបាលប្រចាំរដ្ឋរងគ្រោះលោក Bhupendrasinh Chudasama បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Gandhingar នៃរដ្ឋ Gujarat ថាមកទល់ពេលនេះមនុស្សចំនួន ៩៤នាក់ហើយ បានស្លាប់ដោយសារហេតុការណ៍ភ្លៀងធ្លាក់ ក្នុងអំឡុងរដូវវស្សាដ៏ជោគជាំ នាពេលបច្ចុប្បន្ននេះនៅរដ្ឋមួយនេះ។
លោក Chudasama ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ នៅតាមតំបន់រងការប៉ះពាល់ក៏កំពុងតែបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុតផងដែរ។ ក្រៅពីនេះ មនុស្សជាង៥៣,០០០នាក់ ក៏ត្រូវបានជម្លៀសខ្លួន ហើយប្រមាណ៤៥,០០០នាក់ កំពុងបន្តជ្រកកោននៅទីសុវត្ថិភាពថែមទៀតផង។ លោកបញ្ជាក់ថា គ្រោះទឹកជំនន់បង្កឡើងដោយទឹកភ្លៀងយ៉ាងជោគជាំនេះ ក៏បាននិងកំពុងវាយប្រហារខេត្ត Assam ភាគឦសានប្រទេសផងដែរ ដែលវាបានជះផលប៉ះពាល់ដល់ប្រជាជន ឥណ្ឌា១.៩លាននាក់ និងបានឆក់យកជីវិតមនុស្សចំនួន៧០នាក់៕