​សំណុំរឿង​អ្នកស្រី ទេព វ​ន្នី នឹង​ប្រកាស​សាលដីកានៅ​ថ្ងៃទី​៨ ខែសីហា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បានសម្រេច​ប្រកាស​សាលដីកា​រឿងក្ដី​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់​ពាក់ព័ន្ធ​បទល្មើស «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។ ការសម្រេច​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​សវនាការ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ផ្តន្ទាទោស​លោកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​លើ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ពីរ​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៕

1