រាយ​ខ្សែភ្លើង​ឆក់​កណ្តុរ ព្រឹក​ឡើង​បែរជា​ឃើញ​មនុស្ស​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2017 ក+ ក-

​ខេត្តកណ្តាល ៖ បុរស​ជា​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង ដោយសារ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​និង​មាន់​មួយកន្លែង​បាន​រាយ​ខ្សែលួស​ចាប់​អាគុយ​ប្រើ​ដុំ​ឆក់​កណ្តុរ​ការពារ​កុំ​ឲ្យ​ចូល​ស៊ី​មាន់​នៅក្នុង​កសិដ្ឋាន​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​។​
​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ម្ចាស់​កសិដ្ឋាន​មានឈ្មោះ គីម ឌី​ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅក្នុង​ភូមិ​ជ័យ​ឧ​ត្ត​ម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​ឈ្មោះ និ​ត យ៉ាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​
​ក្រោយ​ពិនិត្យ​រួច​ក្រុម​គណៈកម្មការ​ចម្រុះ​បាន​បញ្ជាក់ថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ពិតប្រាកដ​មែន​។ តាម​កា​រស​ន្និ​ដ្នា​ន​ជនរងគ្រោះ​ប្រហែលជា​មានបំណង​ចូលមក​លួច​មាន់​ជល់​។
​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​នគរបាល​ក​សាង​សំណុំរឿង​ចាត់​តាម​នី​វិធី​ច្បាប់​។ ចំណែក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ម្ចាស់​កសិដ្ឋាន​ដែលជា​អ្នកបង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​មិនឃើញ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឡើយ​៕

IMG-20170731-WA0002IMG-20170731-WA0000 IMG-20170731-WA0001