ព្រះសីហនុ៖ តារាសម្ដែងស្រី ហ្វីហ្វី បានបើករថយន្ដទៅបុកគល់ឈើនៅ លើកំណាត់ផ្លូវជាតិលេខ៤ បណ្ដាលឱ្យ រងរបួសធ្ងន់ និងអ្នករួមដំណើរស្រីម្នាក់ ទៀតរងរបួសស្រាល កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។
នគរបាល ស្រុកកំពង់សិលា បានឲ្យដឹងថា ចំពោះមូល ហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះ ពុំដឹងច្បាស់លាស់នោះទេ តែបើតាម សាក្សីនៅកន្លែងកើតហេតុបាននិយាយ ថា ពេលរថយន្ដមកដល់ចំណុចកើត ហេតុ ស្រាប់តែរេចង្កូតទៅបុកគល់ឈើ ជាប់តែម្ដង ។
នគរបាលស្រុកកំពង់សិលា បានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យនារី២ នាក់រងរបួសធ្ងន់ស្រាល ទី១-ឈ្មោះ ថោង កនិកា អាយុ២២ឆ្នាំ ជាអ្នកបើក បររថយន្ដរងរបួសស្រាល និងទី២-ឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ ជាតារាសម្ដែង ខារ៉ាអូខេរងរបួសធ្ងន់សន្លប់មិនដឹងខ្លួននៅ ពេលកើតហេតុ។ នារីរងគ្រោះទាំង២ នាក់បានធ្វើដំណើរតាមរថយន្ដម៉ាក កាមរីបាឡែន ពណ៌សម្បកឪឡឹក ពាក់ ស្លាកលេខ ភ្នំពេញ 2N-5877 ក្នុងទិសដៅ ពីខេត្ដព្រះសីហនុ ឆ្ពោះមករាជធានី ភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ច អូសរថយន្ដបានរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកកំពង់សិលា ចំណែកជនរង គ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕