អ្នកទោស​៥​នាក់​ហែក​ដំបូល​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​បម្រុង​រត់គេចខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2017 ក+ ក-

ខេត្តស្ទឹងត្រែង ៖ នៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​កើតមាន​ករណី​ទណ្ឌិត​៥​នាក់ កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នេះ បាននាំគ្នា​ហែក​ដំបូល​ពន្ធនាគារ​បម្រុង​រត់ចេញ តែ​ត្រូវ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ឃើញ​ទាន់ និង​បាន​ឃាត់ខ្លួន​មកវិញ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។​
តាម​មន្ត្រី​ពន្ធនាគារ​បានបញ្ជាក់​ថា ទណ្ឌិត​ទាំង​៥​នាក់​នោះ​មាន​មេក្លោង​ជា​ជនជាតិ​ឡាវ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។ យ៉ាងណា​កដោយ សកម្មភាព​បម្រុង​រត់គេចខ្លួន​រប​ស់​អ្នកទោស​ទាំងនោះ​មិនបាន​សម្រេច​នោះទេ ដោយសារតែ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បានឃើញ ហើយ​បាន​ចាប់​ក្រ​សោក​យកមក​វិញ​ទាំងអស់​៕

1