គ.ជ.ប ៖ ពលរដ្ឋប្រមាណ២លាននាក់ទៀតមិនទាន់ចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ ៖ មន្ត្រី គ.ជ.ប បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា គិតមកដល់ពេលនេះប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅផងដែរ ។
លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ៕