សម្តេចតេជោ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ AIM
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​AIM ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ដែល​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា ថា​មាន​ម្តាយ​យក​កូន​ទៅ​លក់​ឲ្យ​អង្គការ​មួយ​នេះ ដើម្បី​ធ្វើជា​ស្រីពេស្យា ។​
​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែងថា « កម្ពុជា​មិន​ដូចជា ឋាននរក​ដូច​អ្វីដែល​គេ​បាន​និយាយ​នោះទេ ។ ប៉ុន្តែ​កម្ពុ​ជាមាន​ពីរ​គឺ​កម្ពុ​ជាមួយ​ជា​កម្ពុជា​ពិត ដែល​យើង​គ្រប់គ្នា​កំពុង​រស់នៅ ។ ចំណែក​កម្ពុជា​មួយទៀត​គឺ​កម្ពុជា​ដែល​គេ​ដើរ​និយាយ​ខាងក្រៅ និង​នៅលើ​ទំព័រ​កាសែត ។​
​សម្តេច ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា សម្តេច​មិនអាច​ទទួលយក​បានទេ​ដែល CNN បាន​ចុះផ្សាយ​ថា​មាន​ស្ត្រី​ខ្មែរ យក​កូន​ទៅ​លក់ កម្ពុជា ដែល​អ្នកឯង​ប្រើប្រាស់​បាន​យក​កូន​ទៅ​លក់ តើ​បណ្ដា​បក្សនយោបាយ នានា​និង​អង្គការក្រៅរដ្ឋាភិបាល នានា​ប្រតិកម្ម​យ៉ាងម៉េច ។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ស្ថាន ទូត​អាមេរិក​ស៊ើបអង្កេត​ករណីនេះ ហើយ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​សម្តេច​មិនអាច ទទួលយក​បានទេ​។ សម្តេច​ក៏បាន​ផ្ដាំផ្ញើ​ទៅ​ស្ថានទូត​អាមេរិក​កុំ​បង្កើត​បញ្ហា​ច្រើន​ទៀត ព្រោះ​ប្រទេស​អាមេរិក កំពុងមាន​បញ្ហា​ច្រើន​ហើយ ។​
​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា យើង​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់​នូវ​ច្បាប់ គ្រប់គ្រង​អង្គការ ក្រៅ​រដ្ឋាភិបាល យើង​មិន​ចង់​ឲ្យ​មាន បាតុកម្ម ប្រឆាំង​ស្ថានទូត អាមេរិក​និង​អង្គការក្រៅរដ្ឋាភិបាល​នានា​នោះទេ កម្ពុជា​យើង​ត្រូវបាន​គេ​ប្រមាថ​ថា មាន​ម្ដាយ​យក​កូន​ទៅ​លក់​ដូច្នេះ អង្គការ​មួយ​នេះ ត្រូវ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត ។​
​សម្តេច ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា​ឲ្យ​ក្រ​សូង​មហាផ្ទៃ និង​ក្រសួងការបរទេស ចាត់វិធានការ​ចំពោះ​អង្គការ​នេះ ខណ​អ្នកឯង​ប្រមាថ​ប្រទេស​ខ្ញុំ ហើយ​ប្រធានាធិបតី​អាមេរិក ត្រាំ ជេរ អា​CNN ហ្នឹង​ត្រូវ​ហើយ​សារព័ត៌មាន អាមេរិក​ខូច​ណាស់​៕

c5d50871a7ffe4f0d3af4a2813fb0cbc