ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ នៅក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី៤មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រឆាំងដាច់ខាត ដល់ក្រុម ឬជនណា ដែលមានបំណងចង់បង្កើតឲ្យមានបដិវត្តពណ៌ណាមួយ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល ឬការដណ្តើមអំណាចមិនស្របច្បាប់។
លោកហ៊ុន សែន មានប្រសាសន៍ថា “«សកម្មភាពទាំងនេះ មិនត្រូវបញ្ចប់នោះទេ ពិតមែនបើមានភាពស្ងប់ស្ងាត់ ប៉ុន្ដែត្រូវតាមសម្លឹងមើលនូវបាតដៃទី៣ ដែលកំពុងធ្វើសកម្មភាពលួចលាក់ ដាច់ខាតមិនត្រូវឱ្យមានបដិវត្ដន៍ពណ៌ នៅក្នុងប្រទេសកម្ពុជានោះទេ មិនថាបដិវត្ដន៍ ពណ៌ចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើសកម្មភាពបំផ្លាញ”។
លោកហ៊ុន សែន មានប្រសាសន៍ថា “សម្រាប់កម្ពុជាយើងកន្លងទៅ យើងបានបានឃើញយ៉ាងច្បាស់នូវឧបាយកលផ្តួលរំលំ តាមរយៈនៃការផ្លាស់ប្តូរតាមចិញ្ចើមថ្នល់។ ក្នុងស្ថានភាពនេះ កម្លាំងប្រដាប់អាវុធយើង បានធ្វើសកម្មភាព ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។សកម្មភាពទាំងនេះ មិនទាន់ត្រូវបានបញ្ចប់ទេ។
លោកហ៊ុន សែន មានប្រសាសន៍ថា “«សកម្មភាពទាំងនេះ មិនត្រូវបញ្ចប់នោះទេ ពិតមែនបើមានភាពស្ងប់ស្ងាត់ ប៉ុន្ដែត្រូវតាមសម្លឹងមើលនូវបាតដៃទី៣ ដែលកំពុងធ្វើសកម្មភាពលួចលាក់ ដាច់ខាតមិនត្រូវឱ្យមានបដិវត្ដន៍ពណ៌ នៅក្នុងប្រទេសកម្ពុជា
នោះទេ មិនថាបដិវត្ដន៍ ពណ៌ចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើសកម្មភាពបំផ្លាញ”។
លោក ហ៊ុន សែន ក៏បានសម្តែងនូវការកោតសរសើរចំពោះកងយោធ ពលខេមរភូមិន្ទថាមានវិន័យល្អ គោរពបទបញ្ញត្តិបទបញ្ជា និងបានគាំទ្រនូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលដោយ ឥតងាករេ ផងដែរ៕