ប្រពន្ធ​រត់ចោល​ទៅ​មាន​ប្តី​ថ្មី ​តូចចិត្ត​ចង់​.​ក​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង ក្រោយពី​កើតមាន​វិបត្តិ និង​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ប្រពន្ធ​រត់ចោល​ទៅ​មាន​ប្តី​ថ្មី ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៤០​នាទី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ទួល​ម្ទេស ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​
​តាម​ប្រភបព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ទូច ម៉ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ចំណុច​ខាងលើ បាន​យក​ក្រ​ម៉ា​ពណ៌​ក្រហម​ចងភ្ជាប់​ជាមួយ​មែក​ដើម​អំពិល​មុខផ្ទះ​ខ្លួនឯង បណ្តាលឱ្យ​ស្លាប់​តែម្តង​។ ប្រភព​បញ្ជាក់ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​រូបនេះ​ធ្វើអត្តឃាត ព្រោះ​គាត់​បាន​តូចចិត្ត​ខ្លាំង​ដោយសារ​ប្រពន្ធ​រត់ចោល​ទៅ​មាន​ប្តី​ថ្មី​៕

8ae7be13-1b1b-4d93-95cc-52c3bca89a63