ខេត្តសៀមរាប ៖ គ្រាន់តែឪពុកស្តីបន្ទោសរឿងផឹកស្រាស្រវឹងរករឿងគេឯង និងឲ្យលេបថ្នាំការពារជំងឺ កូនប្រុសតិរច្ឆាន ខឹងបានយកកាំបិតកាប់ទៅលើឪពុកបង្កើតជាច្រើនកាំបិត រហូតដាច់កស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។
សមត្ថកិច្ចបានចាប់ខ្លួនកូនតិរច្ឆានរូបនោះកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅ អធិការនគរបាលក្រុងសៀមរាប ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនគឺមានឈ្មោះ ឈឿន សម្បត្តិ អាយុ២៧ឆ្នាំ រស់នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយឡែកជនរងគ្រោះជាឪពុកឈ្មោះ ឈឿន ឈឿម អាយុ៦៦ឆ្នាំ រស់នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។បច្ចុប្បន្ន ក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី៕