ឃុំខ្លួន​បុរស​ទៀត​ដែល​បង្ហោះ Facebook រឿង​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2017 ក+ ក-

ខេត្តតាកែវ ៖ ទីបំផុត​តុលាការ​ក្រុងភ្នំពេញ បានសម្រេច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ដែល​បង្ហោះ​នៅលើ​បណ្តាញ ទំនាក់ទំនង Facebook មាន​ថា​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង​នៅ​ខេត្តតាកែវ ។​
​បុរស​រូបនេះ​មានឈ្មោះ លី ឆៃ​យ៉ា អាយុ​៣០​ឆ្នាំ ដែលជា​ម្ចាស់​គណនី Facebook ឈ្មោះ «La chhaya» បាន​ជន​ដែល​បង្ហោះ​ព័ត៌មាន​តាម Facebook ថា មាន​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង នៅ​ស្រុក​សំរោង ខេត្តតាកែវ បង្ក​ឲ្យ​មាន​ភាពចលាចល ក្នុងសង្គម ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លូន​បាន កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ៕

fn-2017-07-31-18-29-20-0