នាវា​ដឹក​មាស​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ​ដែល​លិច​ត្រូវបាន​រកឃើញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2015 ក+ ក-

​ក្រុមហ៊ុន​១​របស់​អាមេរិក​បានរ​ក​ឃើញ​ឃ្លាំង​ទ្រព្យ (​មាស​) ក្នុង​នាវា​មួយគ្រឿង ដែល​បាន​លិច​តាំងពី​សតវត្ស​ទី​១៩ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែល​គេ​ដឹងថា​បាលច​ក្នុងអំឡុង​ឆ្នាំ​១៨៥៧​។ កំណប់មាស​ទាំងនេះ​ត្រូវបាន​វាយតម្លៃ​មាន​ប្រមាណ ១៥០ លាន​ដុល្លារ ។​

​ក្រោយ​ការស្រាវជ្រាវ​រួចមក នៅ​ឆ្នាំ​១៩៨៨ ក្រុម​អ្នក​មុជទឹក​របស់​ក្រុមហ៊ុន Columbus America Discovery Group ដឹកនាំ​ដោយ Tommy Thompson មាន​ទីស្នាក់ការ​នៅ Ohio បាន​រកឃើញ​ឃ្លាំង​ទ្រព្យ​ក្នុង​នាវា SS Central America (​តាម Daily Mail) ។​

នាវា​នេះ​បាន​ត្រូវ​ព្យុះ​វាយ​ពន្លិច​ពេលដែល​វា​កំពុង​ដឹក​មាស ២១ តោន ពី​ប៉ា​ណា​ម៉ា មកកាន់​ញូវយ៉ក កាលពី​ឆ្នាំ ១៨៥៧ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស ៤២៥ នាក់​ស្លាប់ ។ ធនាគារ​អាមេរិក​ជាច្រើន​បាន​ប្រទះ​វិបត្តិ ដែល​ក្រោយមក បាន​ក្លាយជា​វិបត្តិ​សេដ្ឋកិច្ច​មួយ ក្រោយពេល​នាវា​នេះ​លិច ។​
​នាវា​នេះ​ស្ថិតនៅ​ឯនាយ​ឆ្នេរសមុទ្រ ចម្ងាយ​ប្រមាណ ២៥៧ គីឡូម៉ែត្រ ពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា (​អាមេរិក​) ។​

​បន្ទាប់ពី Thompson ប្រកាស​រឿង​ឃ្លាំង​ទ្រព្យ​នេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន ១៩ អះអាងថា ខ្លួន​បាន​ខាតបង់​ក្នុងការ​ចំណាយ​សង​ក្នុង​គ្រោះថ្នាក់​នេះ ។ ដូច្នេះ គួរណា​ពួកគេ​ជា​ម្ចាស់​នៃ​ឃ្លាំង​ទ្រព្យ​ខាងលើ ។​
​មាស​ក្នុង​នាវា SS Central America ត្រូវ​បានដាក់​តាំងនៅ Long Beach កាលីហ្វ័រ​ញ៉ា ឆ្នាំ ២០១០ ពេល​រកឃើញ​ដំបូង ។​
​ខែមីនា ២០១៤ ក្រុមហ៊ុន​រុករក​មហាសមុទ្រ Odysey ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​រុករក​ក្នុង​តំបន់​ដែល​នាវា​លិច ។​

Thompson ជា​មេដឹកនាំ​ក្រុម​មុជទឹក​របស់ Columbus America Discovery Group ដោយបាន​រកឃើញ​កំណប់​ខាងលើ ៕

as7
as11as8