លោកស្រី ទេព វន្នី នៅតែជាប់ពន្ធនាគារ២ឆ្នាំកន្លះដដែល
រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅថ្ងៃនេះបានសម្រេចតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែលលើសំណុំរឿងលោកស្រី ទេព វន្នី សកម្មជនបឹងកក់ គឺ ជនជាប់ចោទ ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។
យ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍បានបើកផ្លូវឲ្យលោកស្រី ទេព វន្នី ប្តឹងសាទុក្ខតាមកំណត់នៃច្បាប់ ៕