អាមេរិក ៖ កូរ៉េខាងជើង​អាច​នឹងមាន​ការធ្វើ​តេស្ត​មី​ស៊ី​ល​ថ្មី​ឆាប់ៗ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​អះអាងថា កូរ៉េខាងជើង​បាន​ជញ្ជូន​មី​ស៊ី​ល​ប្រដេញ​ប្រឆាំង​នាវា​ចំនួន​ពីរ​គ្រាប់ ទៅលើ​កប៉ាល់​ល្បាត​មួយគ្រឿង​នៅឯ​តំបន់ Toejo Dong នៃ​ឆ្នេរ​ភាគ​ខាងកើត​ដែនសមុទ្រ​របស់ខ្លួន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​អាមេរិក Fox News ។​
​មន្ត្រី​ដដែល​បន្តថា មី​ស៊ី​ល​ប្រភេទ Stormpetel ចំនួន​ពីរ​គ្រាប់ ត្រូវបាន​ជញ្ជូន​ទៅលើ​នាវា​ល្បាត​មួយគ្រឿង នៅឯ​តំបន់ Toejo Dong នៃ​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស​កូរ៉េខាងជើង កាលពី​ប៉ុន្មាន​ថ្ងៃមុន ជាទី​ដែល​ទីស្នាក់ការ​របស់​កងទ័ព​ជើង​ទឹក​ភាគ​ខាងកើត​របស់​កូរ៉េខាងជើង​តាំងនៅ ហើយ​ប្រការនេះ​បាន​ឲ្យ​ជា​តំរុយ​ថា អាច​នឹងមាន​ការធ្វើ​តេស្ត​មី​ស៊ី​ល​នាពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​សម្អាងថា​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ស្រដៀង​គ្នា​នេះ បានកើត​ឡើង​នៅ​ប្រទេស​កុ​ម្មុយ​និ​ស្ត​ដ៏​ឯកោ​មួយ​នេះ កាលពី​ឆ្នាំ​២០១៤៕

fn-2017-08-08-10-15-27-0