ភ្នំពេញ ៖ រថយន្តកូរេដែលមានទម្ងន់១តោនកន្លះបានដឹកដីទៅចាក់ក្រោមផ្ទះរួចក៏បានជ្រុលបុកកិនក្មេងតូចអាយុទើបបាន១ខួបកន្លះបណ្តាលអោយ ក្មេងប្រុសនោះស្លាប់ភ្លាមៗនៅនឹងកន្លែកើតហេតុហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិព្រែតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្មេងតូចដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ លីន ហួ ភេទប្រុសអាយុ១ខួបកន្លះស្នាក់នៅកន្លែងកើតហេតុខាងលើ។ រីឯតែកុងដែលបើកបររថយន្តបង្កខាងលើមានឈ្មោះ ឆេង វត្ថា អាយុ ៤២ឆ្នាំ មុខរបរបើកបររថយន្ត។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានហៅអោយរថយន្តចាក់ដីបំពេញក្រោមផ្ទះ រួចរថយន្តនោះបានបើកឡើងលើវិញក្នុងល្បឿនលឿនបានជ្រុលទៅបុកក្មេងប្រុសខាងលើដែលរត់លេងនៅខាងមុខផ្ទះរួចកិនស្លាប់ ភ្លាមៗធ្វើអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលនៅជុំវិញនោះ បានខំប្រឹងជួយសង្គ្រោះដែល តែក្មេងប្រុសនោះបានស្លាប់បាត់បង់ជីវិតហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនតៃកុងរួមនឹងរថយន្តបង្ក ទៅកាន់អធិការដ្ឋានខណ្ឌមានជយ័ដើម្បីចាត់ការតាមនិតិវិធី៕