កម្មករ​រោងចក្រ «​យូ រៀន​» ក្នុង​សួន​កាណាឌីយ៉ា​ជាង​៤០​នាក់​បន្ដ​ដួលសន្លប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ភ្នាក់ងារ​បាន​រាយការណ៍​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ កម្មការិនី​ចំនួន​៤០​នាក់​នៅក្នុង​រោងចក្រ «​យូ រៀន​» អាគារ​លេខ​១៥, ១៦, ១៧ ក្នុង​សួន​កាណាឌីយ៉ា សង្កាត់​ចោមចៅ បាន​បន្ដ​ជួល​សន្លប់ ដោយ​មិនដឹង​មូលហេតុ​។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ដំបូង​ឡើង​មាន​កម្មករ ២-៣​នាក់ មាន​អាកា​រៈ​ក្អូ​ត ចង្អោរ ហើយ​ពេលនោះ​ស្រាប់តែ​ជួល​សន្លប់​ជា​បន្ដបន្ទាប់​តែម្ដង​។​
​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅនេះ​កម្មករ​-​កម្មការិនី​ជិត​១០០​នាក់ ដែល​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ ក្នុង​សួន​កាណាឌីយ៉ា ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនទាន់​ដឹង​មូលហេតុ​ដូចគ្នា​ផងដែរ​៕

fn-2017-08-09-08-58-08-1