កម្មករសំណង់​ម្នាក់​រអិល​ជើង​ធ្លាក់​ពី​អគារជាន់​ទី​២ ក្នុង​បុរី​៩៩៩​ច្បារអំពៅ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2017 ក+ ក-

​ភ្នំពេញ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី​២ បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ដី​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អធម ខណៈដែល​រូបគាត់​ជាមួយនិង​មិត្ត​រួម​ការងារ​ចំនួន ២​នាក់​ទៀត​បាន​ឡើងទៅ​ធ្វើការ​ជួសជុល​ផ្ទះល្វែង​មួយកន្លែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ​។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៩០៧ ផ្លូ​ប​បេតុង ក្នុង​បុរី ៩៩៩ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​
តាម​ព័ត៌មាន​ពី​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ ស៊ុត បឿ​ត អាយុ ៣៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កកេះ ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ឡើងទៅ​ធ្វើការ​ជួសជុល​ផ្ទះល្វែង​កើតហេតុ​ខាងលើ​នៅ​ជា​ន់ទី​២ ជាមួយនិង​ម​មិត្ត​រួមការ​ងារ​ចំនួន ២​នាក់​ទៀត ពេលនោះ​រូបគាត់​ក៏បាន​កាន់​ម៉ូ​ទ័​រ​កាត់ឈើ និង​ឈើ​ចំនួន ២​កំណាត់​ទៅធ្វើ​រ៉​ត​យោង​សម្ភារៈ ក៏​ស្រាប់តែ​រអិល​ជើង​ធ្លាក់​មកក្រោម​បណ្តាលអោយ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តង​។​
ក្រោយពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង ជំនាញ​បាន​ចុះមក​ធ្វើ​លារ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ នៅ​កន្លែងកើតហេតុ​បានឃើញ បុរសរងគ្រោះ​ពិតជា​ស្លាប់​ដោយ​តែ​ការ​រអិល​ជើង​ធ្លាក់​ពីលើ​ជាន់​ទី​២ បណ្តាលអោយ​បែកក្បាល​ស្លាប់​ពិតប្រាកដ​មែន ទើប​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

20706737_1918007541771140_901906208_n20727411_1918007545104473_2142881056_o