ដោយ ៖ ប៉ែន សុផល
ខេត្តកំពង់ចាម ៖ ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នង សងអំពីឈើ ប្រក់ស័ង្កសី មានទំហំ៩,៥ម៉ែត្រ គុណនឹង ទំហុំ៩,៥ម៉ែត្រ និងខូចខាតសម្ភារ: ១ចំនួន ពេលចាស់ផ្ទះចាក់សោរទុកចោល ទៅធ្វើស្រែ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រភពពីសមត្ដកិច្ចបានឲ្យដឹងថាផ្ទះដែលឆេះមានម្ចាស់ឈ្មោះឌូ ឌឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុ។ការខូចខាតមានផ្ទះ១ខ្នង ហុំ៩,៥ម៉ែត្រ គុណនឹង ទំហុំ៩,៥ម៉ែត ម៉ូតូម៉ាកសងកូរ៉េ១គ្រឿងនិងម៉ូទ័របូមទឹក១គ្រឿង ព្រមទាំងខោរអាវ ចានឆ្នាំងផងដែរ។
សាក្សីបានប្រាប់ថាមុនពេលកើតហេតុគេឃើញផ្ទះតាឌឿនចាក់សោរ(ទៅស្រែដូចសព្វដង) ស្រាប៉តែ នៅវេលាម៉ោងជាង១០ ក៏ឭសម្លេងផ្ទុះខ្ឌូងខ្ឌាំងហើយឃើញផ្សែងនិងអណ្តាតភ្លើងឆេះ ក៏ស្រែកហៅគ្នាជួយពន្លត់ តែពន្លត់មិនទាន់ ទើបឆេះអស់។
សមត្ថកិច្ចនិងអជ្ញាធរជួយប្រឹងប្រែងពន្លត់ដែរតែភ្លើនៅប្រឹងឆេះបំផ្លាញផ្ទះទាល់តែអស់។សមត្ថកិច្ចបានផ្តាំផ្ញើរឲ្យពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន មុនចាកចេញពីផ្ទះឲ្យបិតគូបភ្លើង ពន្លត់ភ្លើងចង្ក្រាន ភ្លើងទានធូប ជាមុន៕