លោក ខៀវ កាញារីទ្ធ ប្រគល់​ផ្ទះមួយ​ខ្នង​ដល់​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2017 ក+ ក-

​ខេត្តតាកែវ ៖ លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ទេព រង្សី ព្រមទាំង​មន្ត្រី​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​បាន​ចុះ​ប្រគល់​ផ្ទះមួយ​ខ្នង ដល់​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន វីរៈ​សិល្ប​ចាប៉ីដងវែង ស្ថិតនៅ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។​
​តាម​ព័ត៌មាន​ពី​មន្ត្រី​ក្រសួង​បញ្ជាក់ ផ្ទះមួយ​ខ្នង​នេះ​មាន​ទទឹង​៥​ម៉ែត្រ បណ្ដោយ​៧​ម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ជិត​១​ម៉ឺន ដុល្លារ​នេះ ជា​អំណោយ​ផ្ទាល់​របស់លោក ខៀវ កាញារីទ្ធ និង​លោកស្រី​។ លោក​រដ្ឋមន្ត្រី​ក៏បាន​នាំយក​សម្ភារ​មួយចំនួន ប្រគល់​លោកតា​ប្រាជ្ញ ឈួន មាន​ថវិកា​៥០០​ដុល្លារ​, ទូរទស្សន៍​៤០​អ៊ីង បំពាក់​ឌី​ធី​វី និង​សម្ភារៈ​ជាច្រើន​ទៀត​។​
​លោក ខៀវ កាញារីទ្ធ នាឱកាស​នោះបាន​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ផ្ដាំផ្ញើ​ឲ្យ​លោក តាមដាន​យកចិត្តទុកដាក់​ដល់ លោកតា ប្រាជ្ញ ឈួន និង​ឲ្យ​បង្កើត​សមាគម​មនុស្ស​ចាស់​ងាយស្រួល ក្នុង​ការជួយ​ពួកគាត់​៕

fn-2017-08-09-11-22-48-0fn-2017-08-09-11-23-00-0 fn-2017-08-09-11-23-03-4