ជប៉ុននឹងបាញ់ស្កាត់គ្រាប់មីស៊ីលកូរ៉េខាងជើងដែលបាញ់ទៅកោះហ្គាំ
ជប៉ុន ៖ ភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ជប៉ុនអាចនឹងបាញ់ស្កាត់គ្រាប់មីស៊ីលកូរ៉េខាងជើងដោយស្របច្បាប់ ប្រសិនបើកូរ៉េខាងជើងពិតជាបាញ់គ្រាប់មីស៊ីលសំដៅទៅកោះហ្គាំមែននោះ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី អូណូដឺរ៉ា បានថ្លែងប្រាប់គណៈកម្មាធិការសភាកាលពីម្សិលមិញថា ជប៉ុននឹងត្រូវបានអនុញ្ញាតឲ្យបាញ់កម្ទេចគ្រាប់មីស៊ីលដែលហោះសំដៅទៅដែនដីប៉ាស៊ីហ្វិក ប្រសិនបើត្រូវបានរកឃើញថា វាជាការគំរាមកំហែងដល់ជប៉ុន។ លោកថា នេះគឺជាការបញ្ជាក់ជំហររបស់រដ្ឋាភិបាលជប៉ុន៕