កម្ពុជា​គ្រោង​ប្រែក្លាយ​កសិករ និង​សមាគម​ម្រេច​ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2017 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ឲ្យ​ដឹងថា នា​ថ្ងៃ​អនាគត​ក្រសួង​មាន ទិសដៅ ប្រែក្លាយ​កសិករ និង​សមាគម​ម្រេច ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម ប្រកបដោយ​លក្ខណៈ វិជ្ជាជីវៈ និង​ជំនាញ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ម្រេច​មាន​ភាពរឹងមាំ ក៏ដូចជា​បង្កើន​គុណ​តម្លៃ និង និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​។​
នៅក្នុង​អង្គសិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ នៃ​ការធ្វើ​ពាណិជ្ជ កម្ម លើ​វិស័យ ម្រេច​កម្ពុជា និង​ការកសាង​ទំនុកចិត្ត​លើ ផលិតកម្ម​ម្រេច​ប្រកបដោយ ចីរភាព រវាង​សមាគមន៍​ម្រេច​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១១ សីហា ឆ្នាំ ២០១៧​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋ​លេ​ខេ​ធិ​ការ​ក្រសួងពាណិជ្ជកម្ម មាន ប្រសាសន៍ថា ទន្ទឹមនឹងនេះ ក្រសួង​ក៏មាន​រៀបចំ​ជា​យុទ្ធសាស្ត្រ មួយចំនួន​ផងដែរ ដូចជា​៖ ពង្រឹង​រចនាសម្ព័ន្ធ​នៃ​ការផ្គត់ផ្គង់​ម្រេច ក្រសួង​បាននិងកំពុង​រៀបចំ​ចុះ​ពង្រឹង ឡើងវិញ និង រៀបចំ​បង្កើត​សមាគម​ម្រេច​នៅក្នុង​ស្រុក ខេត្ត​គោលដៅ​ផលិត​ម្រេច ដើម្បី​ជា​សេណា​រី​យ៉ូ ប្រទាក់ក្រឡា​មួយ ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន និង​សេវា​ផ្សេងៗ​ពី​ក្រសួង ស្ថាប័ន និង ដៃគូ​ពាក់ព័ន្ធ និង រៀបចំ​បង្កើត Task Force ដោយមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី រៀបចំ​យន្ត​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណ​តម្លៃ​ម្រេច និង​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​នៅ​កម្ពុជា​។​ល​។​
លោកស្រី ហ័ង ធី​លិញ (Hoang ThiLein) នាយក​ប្រតិបត្តិ​សហគមន៍​ម្រេច​អន្តរជាតិ លើកឡើងថា ជាមួយនឹង​ការគាំទ្រ​ពី​សមាគមន៍​ម្រេច​អន្តរជាតិ កម្ពុជា​គឺអាច​ចែករំលែក និង​មានឱកាស​ក្នុងការ​សិក្សា​ស្វែង យល់​ពី​អ្នកជំនាញ និង​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ នៅ​ឧស្សាហកម្ម​ម្រេច​នេះ​។ ហើយ​ផលិតផល​ម្រេច​នេះ គឺ​នាំមក​នូវ​ផលប្រយោជន៍​ដល់ សហគមន៍​ទាំងមូល​ផងដែរ​។​
​លោកស្រី​ឲ្យ​ដឹង​ទៀតថា សម្រាប់​គោលបំណង​របស់​សិក្ខាសាលា​ពេលនេះ គឺ​ផ្តល់ ព័ត​មាន​ដ៏​សំខាន់ ថា​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។ លោកស្រី​គិតថា កម្ពុជា គឺ​ដល់​ពេលវេលា​ហើយ​ក្នុងការ ចាត់​វិធានការណ៍​ជាថ្មី​បន្តទៀត ហើយ​សមាគមន៍ ម្រេច​អន្តរជាតិ ក៏​ប្តេជ្ញា​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការនាំ យក​ផលប្រយោជន៍ សមស្រប ដល់​សហគមន​កសិក​រ​កម្ពុជា ដើម្បី​សម្រេច​ជោគជ័យ​នៃ​ពាណិជ្ជ​កម្មនេះ​។​
​យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា រហូតមកដល់​បច្ចុប្បន្ន ឆ្នាំ​២០១៧ ដំណាំ ម្រេច ត្រូវ​បានឃើញ​រីកដុះដាល​រហូតដល់​ទៅក្នុង​ខេត្ត​ចំនួន​១៩ ចាប់ ពី តំបន់​និរតី រហូតដល់​តំបន់​ពាយ័ព្យ និង​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី ដាំ​ដុះ​សរុប​ប្រមាណ ៦,៦៧៨​ហិច​តា និង​ផ្តល់​ទិន្នផល ប្រមាណ​ជាង ២០,០៥០​តោន ដែល​គិត​ត្រឹម ខែឧសភា ឆ្នាំ​២០១៧៕

maxresdefault