ការ៉ាកាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរចេញផ្សាយនៅព្រឹកនេះថា មនុស្ស១៨នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងរៀបចំគំរោងការវាយប្រហារលើមូលដ្ឋានយោធាសំខាន់ៗ នៅក្នុងរដ្ឋ Carabobo ភាគខាងជើងប្រទេសវេណេស៊ុយអេឡាត្រូវបានចាប់ខ្លួន។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់វេណេស៊ុយអេឡា លោក ហ្គូស្តាវ៉ូ ហ្គនហ្សាឡែស ឡូប៉ែស បានឲ្យដឹងថា កងកម្លាំងបានធ្វើការចាប់ខ្លួនជនសង្ស័យទាំង១៨នាក់ ខាងលើនេះក្រោយពីពួកគេបានបញ្ចេញសកម្មភាពដ៏គួរឲ្យសង្ស័យជាច្រើន ហើយ Sebin ក៏មានភស្តុផ្សេងទៀតដែលបញ្ជាក់ថា ជនជាតិវេណេស៊ុយអេឡាទាំង ១៨នាក់នេះ បានចូលរួមនៅក្នុងសកម្មភាពភេរវកម្ម ដែលជាគំរោងត្រៀមធ្វើការវាយប្រហារ ទៅលើមូលដ្ឋានយោធាខាងលើនេះ។ លោកបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងនោះ មាន ០៦នាក់ គឺជាមន្ត្រីយោធា ហើយប្រមាណ ១២នាក់ផ្សេងទៀត គឺជាអ្នកដើរតាមការបង្គាប់បញ្ជារបស់ពួក។
បច្ចុប្បន្ន Sebin កំពុងតែធ្វើការស៊ើបអង្កេតរឿងនេះបន្ត ដែលវាអាចមានជាប់ពាក់ព័ន្ធធ្ងន់ធ្ងរទៅនឹងក្រុមប្រឆាំង ដែលកំពុងតែតទល់នឹងរដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ៕