ពលរដ្ឋរស់នៅសង្កាត់អូចារសប្បាយចិត្ត ខណៈទទួលបានប្លង់ដីកម្មសិទ្ធិសាលារៀនស្របច្បាប់
បាត់ដំបង ៖ ម៉ោង១០ព្រឹក ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកជំទាវ ញឹក សាគុន្ធ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរឹទ្ធិ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារនិងយុវជនសង្កាត់អូរចារ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកយាយ លោកតា បងប្អូនប្រជាជននៅទីតាំងអតីតសាលាមត្តេយ្យអូរចារ នឹងបានប្រគល់ប្លង់ដីកម្មសិទ្ធិសាលាជូនទៅលោក ងី សែត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងវិញ ដើម្បីគ្រប់គ្រង និងទុកសាងសង់សាលារៀនមត្តេយ្យសិក្សាដល់ក្មួយៗជំនាន់ក្រោយបានបន្តការសិក្សារៀនសូត្រនៅក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕