ជនសង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​នារី​សន្តិសុខ​ត្រូវបាន​ឃាត់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2015 ក+ ក-

​ភ្នំពេញ​៖ ជនដៃដល់​ដែល​វាយប្រហារ​ទឹក​អាស៊ីត​លើ​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ កាលពី​វេលា​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥​នោះ ត្រូវ​ឃាត់ខ្លួន​បាន​ហើយ​នា​រសៀល​ថ្ងៃ​ដដែល ដោយ​បញ្ជូនទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​។​​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ស្រឿ​ន នាក់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា កម្មការិនី​រោងចក្រ​មាន​ស្រុកកំណើត ភូមិ​ទទារ ស្រុក​កងមាស ខេត្តកំពង់ចាម ដែលមាន​ប្តី​ឈ្មោះ ជុន ខឿន មាន​ស្រុកកំណើត​នៅ​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
​ចំពោះ​មូលហេតុ បណ្តាល​ឲ្យ​មានការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​លើ​នារី​ឈ្មោះ សុវណ្ណនី អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​នោះ សមត្ថកិច្ច​នៅ​មិនទាន់​ប​ង្ដើ​ប​ឲ្យ​ដឹង​ឡើយ​។​

​គួររំលឹកថា​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ខណៈ​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ជះ​ទឹក​អាស៊ីត​ស្រោច​លើ​ខ្លួន​បណ្តាល រលួយ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែមីនា នេះ ស្ថិតនៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ក្នុង​សង្កាត់​ចោមចៅ​។​

ជំហាន​ដំបូង​យើង​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នារី​រងគ្រោះ​នៅឡើយ​ទេ ព្រោះ​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែកឯ​ស្ត្រី​ដៃដល់​វិញ បាន​រត់គេចខ្លួន​បាត់​ដែរ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ។​ប្រភព​បន្តថា ករណីនេះ​ត្រូវបាន​មជ្ឈដ្ឋាន​ជុំវិញ​សង្ស័យថា អាច​បណ្តាលមកពី​ស្នេហា​ត្រីកោណ​៕

az2