ភ្នំពេញ ៖ តាមគម្រោងផែនការ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានី គ្រោង នឹងកាត់ទម្លាក់បណ្ដាញខ្សែកាប្លិ៍អាកាសក្នុងរាជធានីភ្នំពេញជំហានទី២ នៅឆ្នាំ២០១៧នេះ បន្ថែមចំនួន៦ខ្សែទៀត ដោយធ្វើការកប់ដីជំនួសវិញ។
ដើម្បីឱ្យដំណើរការកាត់ទម្លាក់បណ្ដាញខ្សែកាប្លិ៏អាកាសលើមហាវិថីសំខាន់ៗ ទាំង៦នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះទទួលបានជោគជ័យ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការជីកកប់បណ្ដាលក្រោមដី និងទម្លាក់ខ្សែបណ្ដាញលើអាកាសគ្រប់ប្រភេទ តាមដងផ្លូវក្នុងរាជធានីភ្នំពេញថា ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំកាត់ទម្លាក់បណ្ដាញខ្សែកាប្លិ៏អាកាសតាមបណ្ដោយមហាវិថីសំខាន់ៗទាំង៦ ដែលត្រូវកាត់ទម្លាក់ក្នុងជំហានទី២នេះដោយតម្រូវឱ្យអង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជនដែលមានបណ្ដាញខ្សែកាប្លិ៏លើអាកាសទាំងអស់ត្រូវចូលរួមសហការក្នុងការអនុវត្តន៍យន្តការនេះអោយបានម៉ឺងម៉ាត់ និងម៉ត់ចត់។
គួរបញ្ជាក់ថា ការកាត់ទម្លាក់និងត្រូវបញ្ចូលក្នុងបណ្ដាញក្រោមដី នៅតាមបណោ្ដយមហាវិថីទាំង៦រួមមាន មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះសីហនុ មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង។
លោក ស៊ុយ សេរិទ្ធ បានស្នើដល់ក្រុមហ៊ុនដែលទទួលការងារកាត់ទម្លាក់ខ្សែកាប្លិ៏លើអាកាសមកចូលបំពង់បណ្ដាញក្រោមដី ត្រូវដាក់ស្លាកសញ្ញាសម្គាល់ជាភាសាខ្មែរ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។
សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការស្តុបថ្មីមួយកន្លែងទៀតនេះ គឺស្ថិតក្នុងគម្រោង តម្លើងភ្លើងស្តុបចំនួន១០០ទីតាំង ដែលបានអនុវត្តន៏កាលពីដើមឆ្នាំ២០១៦ ហើយមកដល់ពេលនេះ ត្រូវការតម្លើងជិតរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រពន្ធ័ខ្សែភ្លើង ពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ឋទៅ បន្ទប់បញ្ជារត្រួតពិនិត្យរួមប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរឲ្យកាន់តែប្រសើរឡើង៕