គ្រោះទឹកជំនន់ នៅ​ប្រទេស​សៀ​រ៉ា​ឡេ​អូន​សម្លាប់​មនុស្ស​ច្រើនជាង​២០០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​សៀ​រ៉ា​ឡេ​អូន ៖ អាជ្ញាធរ​សៀ​រ៉ា​ឡេ​អូន​បានឱ្យដឹងថា មនុស្ស​ច្រើនជាង​២០០​នាក់​បាន​ស្លាប់ ដោយសារ​គ្រោះ​រអិល​បាក់​ដី និង​ទឹកជំនន់​ដែល​បាន​វាយប្រហារ​មកលើ​តំបន់ភ្នំ Regent ស្ថិត​នៅក្បែរ​រដ្ឋធានី​ហ្វ្រី​ថោ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AP​។​
​អាជ្ញាធរ​បាន​បន្តថា នៅក្នុង​តំបន់ ភ្នំ​Regent បាន​បាក់ស្រុត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​កប់​នៅក្រោម​គំនរ ភក់ ខណៈពេល​មនុស្សម្នា​កំពុង​ដេកលក់​នៅឡើយ​។
​ដោយឡែក ក្រុម​អ្នក​ជួយសង្គ្រោះ រួមទាំង​យោធា​ជាច្រើន​នាក់​បាននិងកំពុង បន្តធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់​ពួកគេ គ្រា​ដែល​គេ​ជឿជាក់ថា​ចំនួន​អ្នក​សា្ល​ប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​៕

pri_49539307