អភិបាលខេត្ត​មណ្ឌលគិរី នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជាប់​និទ្ទេស A
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជាការ​ផ្តល់​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់ ដែល​ជាប់​និទ្ទេស A ក្នុងការ​ប្រលង បាក់​ឌុប អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ាង នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន ថ្លែង​ក្នុង​ពិធី​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នុ​សិស្ស​រៀន​បំប៉ន់ ដើម្បី​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យម សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​។
​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​ការលើកទឹកចិត្ត​នោះដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត
​បាន​ផ្តល់នូវ​បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​មួយចំនួន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដើម្បី​យកទៅអនុវត្ត​ក្នុង​ថ្ងៃ​ប្រលង​អោយទទួល​បាន​ជោគជ័យ​។ ឯកឧត្តម បាន​បញ្ជាក់ថា នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ ក្នុង ការកែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុងការ​រឹតបន្តឹង​លើ​វិស័យ​អប់រំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិ​ស្សា នុ​សិស្ស​មានចំណេះដឹង និង​បញ្ចេញ​នូវ​សមត្ថភាព​ពិតប្រាកដ​។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេងៗ និង​ត្រូវ​រំលឹក​មើល​មេរៀន​ឡើងវិញ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ប្រលង ជាពិសេស ត្រូវ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ អស់ពី​សមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​។ ដូច្នេះ ដើម្បី​ជាការ​ផ្តល់​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់ ដែល​ជាប់​និទ្ទេស A ក្នុងការ​ប្រលង​បាក់​ឌុប ក្នុងនាម​ឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន ហើយ​សង្ឃឹមថា នៅ​ឆ្នាំនេះ​ប្អូនៗ​នឹង​បន្ត​យក​ជ័យលាភី​បន្ថែមទៀត ដើម្បី​លើកស្ទួយ​កិត្តិយស​របស់​ខេត្ត សាលារៀន គ្រួសារ និង​ខ្លួនឯង​ផ្ទាល់​តែម្តង​។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ទាំង​កំលាំងកាយ​ចិត្ត​ខិតខំ​បង្ហាត់បង្រៀន​បំប៉ន​ដល់​សិស្ស​បន្ថែម​សម្រាប់​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ អោយ​ទទួលបាន​ជោគជ័យ ។
`​តាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត លោក ទឹម សង្វាត បាន​ឲ្យ​ដឹងថា​ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១​ខែសីហា មាន​រយៈពេល​២​ថ្ងៃ បែក​ចែកជា​ពីរ​មណ្ឌល​ប្រលង មាន​ថ្នាក់​វិ​ទ្យ​សាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ហើយ​បេក្ខជន​ទាំងអស់​មកពី​វិទ្យាល័យ​ក្រុង​/​ស្រុក ទាំង​៥​ទូទាំង​ខេត្ត ចំនួន​៣២០​នាក់ ស្រី​១៦៨​នាក់ ត្រូវ​មក​ប្រលង​នៅ​វិទ្យាល័យ ហ៊ុនសែន​មណ្ឌលគិរី​។​
​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​នាំយក​ថវិកា និង​សម្ភារៈ​សិក្សា​មួយចំនួន​ផ្តល់ជូន​ដល់ លោក​គ្រួ អ្នកគ្រូ ដែល​បាន​បង្រៀន​បំប៉ន​សិស្ស ថែមទាំង​ផ្តល់ជូន​ដល់​សិក្សា​នុ​សិស្ស​ទាំងអស់​ផងដែរ​៕

20864147_1920604548178106_1112133953_n20839417_1920604534844774_1200883167_n 20863978_1920604541511440_1666067010_n