ភ្នំពេញ ៖ ដើម្បីពិភាក្សា និងសម្រេចលើកសំណើររបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរបៀបវារៈប្រជុំ វិសាសាមញ្ញព្រឹទ្ធសភានិតិកាលទី៣ អគ្គលេខាធិការព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះ ដើម្បីបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីយភាព ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការព្រឹទ្ធសភា បានឱ្យដឹងនៅថ្ងៃនេះថា កិច្ចប្រជុំគណៈអចិន្ត្រៃយ៍លើកទី២នេះ នឹងលើកយកវបៀបវារៈសំខាន់ៗចំនួន៤មកពិភាក្សា និងសម្រេច ដែលក្នុងនោះមាន៖
១-ពិនិត្យនិងសម្រេចលើកសំណើររបស់គណៈកម្មការទី៦ព្រឹទ្ធសភាសុំដាក់សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងរបៀបវារៈប្រជុំវិសាសាមញ្ញព្រឹទ្ធសភានិតិកាលទី៣។
២-អំពីនិតិវិធីបោះឆ្នោត ជ្រើសរើសបំពេញសមាជិក គណៈកម្មការទី១០ព្រឹទ្ធសភា។
៣- ពិនិត្យលើសំណើររបស់ សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
៤-កំណត់របៀបវារៈនិងកាលបរិច្ឆេទប្រជុំវិសាមញ្ញ ព្រឹទ្ធសភា និតិតិកាលទី៣របស់ខ្លួន៕
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៅថ្ងៃទី១៨ខែសីហា