ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញក្ដី សង្ឃឹម ថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ នឹងបន្តចូលរួមជាមួយគ.ជ.ប ក្នុងការរៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខទៀត ខណៈដែលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ បាន ប្រព្រឹត្ដទៅដោយជោគជ័យ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ ឯកឧត្ដមស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានលើកឡើង ថា ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នេះ បានប្រព្រឹត្ដទៅដោយជោគជ័យ ក៏ព្រោះតែមានការចូលរួមយ៉ាង សកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ដូចជា៖គណបក្សនយោបាយ,អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ,តំណាងក្រសួង-ស្ថាប័ន នានា ក៏ដូចជាអ្នកសារព័ត៌មានផងដែរ។ ក្នុងនោះឯកឧត្ដមសង្ឃឹម ថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ទាំងអស់ នឹងបន្ដចូលរួមជាមួយគ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាល ទី៦ ឆ្នាំ២០១៨បន្ដទៀត។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានឲ្យដឹង ថា នាថ្ងៃនេះគឺលើកទី១ ដែល គ.ជ.ប ជួបជុំជាមួយ ភាគីពាក់ព័ន្ធ ដើម្បីប្រកាសផ្សព្វផ្សាយប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៧ និងដើម្បីផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ក៏ដូចជាចំនួនការិយាល័យបោះឆ្នោតប៉ាន់ ស្មាន សម្រាប់បម្រើឲ្យការរបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦។
ក្នុងកម្មវិធីដដែលនេះឯកឧត្ដមស៊ិក ប៊ុនហុក បានអំពាវនាវដល់តំណាងអង្គការ មិនមែន រដ្ឋាភិបាលទាំ ងអស់ ដែលមានបំណងចង់ចូលរួមសង្កេតការណ៍ ដំណើរការចុះឈ្មោះបោះឆ្នោត សូមរួសរាន់ដាក់ ពាក្យនៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ ចំណែកគណ បក្សនយោបាយ ដែលចង់ដាក់ភ្នាក់ងារសង្កេតការណ៍ មើលដំណើរការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ ពាក្យនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដល់ទី១៤ ខែមករា ឆ្នាំ២០១៨៕