បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​២​ទូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2017 ក+ ក-

ភ្នំពេញ ៖ លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង ដោយ​ធ្វើ​ការដកហូត​ទូរ​ហ្គ​ម​បាញ់​ត្រី​ចំនួន ២​ទូរ នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​។ ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង ៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៤២BE0 ផ្លូវ​លេខ ២៨៨ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​មានការ​សហការ​អំពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់លោក​ថា កំពុង​តែមាន​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​លួច​បើក​លេង​យ៉ាង​រលូន​នៅក្នុង​ភូមិសាស្ត្រ​របស់លោក​នោះ ជា​យូរណាស់​មកហើយ​។​ក្នុងពេល​នេះដែរ លោក​បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ខាងលើនេះ ដោយបាន​ធ្វើការ​ដកហូត​ទូរ​ហ្កេ​ម​បាញ់​ត្រី​ចំនួន ២​ទូរ​ផងដែរ​។​
ក្រោយពី​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែលជា​ប្រភេទ​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ខាងលើ​នេះដែរ កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ចំ​មការ​មន ក៏បាន​ធ្វើការ​ដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​ទាំង ២​ទូរ​នោះ​យកទៅ​រក្សាទុក​នៅ​សាលាសង្កាត់​ផ្សារ​ដើមថ្កូវ ដើម្បី​រង់ចាំ​ធ្វើការ​កំទេចចោល​ផងដែរ​៕