កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ទម្លាក់​គ្រាប់បែក​ផ្តាច់ជីវិត​មនុស្ស​៦០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2017 ក+ ក-

​យ៉េ​មែន ៖ មនុស្ស​យ៉ាងតិច ៦០​នាក់ និង​ជាច្រើន​នាក់​រងរបួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​កង​យន្តហោះ​ចម្បាំង​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូឌីត​ទម្លាក់​គ្រាប់បែក​លើ​សណ្ឋាគារ​មួយកន្លែង ក្បែរ​រដ្ឋធានី Sanaa ក្នុងប្រទេស​យ៉េ​មែន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន CGTN​។​
​ការវាយប្រហារ​នេះ​ស្ថិតក្នុង​តំបន់ Bait al-Edhari នៃ​ស្រុក Arhab ភាគ​ខាងជើង​ទីក្រុង Sanaa ដែលជា​ទីជម្រក​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល Houthi របស់​ប្រទេស​យ៉េ​មែន​។ ពុំមាន​នរណាម្នាក់​ដឹងថា មាន​មនុស្ស​សរុប​ចំនួន​ប៉ុន្មាន​នាក់ ដែល​ស្ថិតនៅ​ទីនោះ​ក្នុងអំឡុងពេល​កើតហេតុ​នោះឡើយ ក៏ប៉ុន្តែ​ភ្នាក់ងារ​ជួយសង្គ្រោះ​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ ពួកគេ​អូស​បាន​សាកសព​ចំនួន​៦០​នាក់ ហើយ​ចេញពី​ក្រោម​គំនរ​បាក់បែក​របស់​អគារ​សណ្ឋាគារ​៕