ព្រឹក​នេះ​គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា និង​ពិនិត្យ​ទៅលើ​ការងារ​សំខាន់ៗ​របស់​ជាតិ​ចំនួន​៣​។​
​របៀបវារៈ​ចំនួន​៣​រួមមាន ៖ ១. សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៦ មាត្រា​៤១ មាត្រា​៤២ មាត្រា​៤៣ និង​មាត្រា​៩៥ នៃ​ច្បាប់​ស្តីពី​ជលផល ដែល​ត្រូវ​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៥០៦/០១១ ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០០៦​។ ២. សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០​។ ៣. សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​២​ឆ្នាំ​រំកិល ២០១៨-២០២០​។​
​ក្រៅពី​ពិភាក្សា​លើ​របៀបវារៈ​ទាំង ៣​ខាងលើ​ហើយ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ ក៏​នឹង​ពិភាក្សា​ទៅ​កិច្ចការ​ជាតិ​ផ្សេងៗ​មួយចំនួនទៀត​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៕