វិសោធនកម្ម​សេចក្តីព្រាងច្បាប់​ស្តីពី​ជលផល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ “​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​មាត្រា​៦ មាត្រា​៤១ មាត្រា​៤២ មាត្រា​៤៣ និង​មាត្រា​៩៥ នៃ​ច្បាប់​ស្តីពី​ជលផល ។ ការអនុម័ត​នោះ​ធ្វើឡើង​តាមរយះ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​នេះ ។​
​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០១៥ មកដល់​បច្ចុប្បន្ន រដ្ឋបាល​ជលផល បាន​ពិភាក្សា​ញ៉ឹក​ញ៉ាប់​និង​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​សេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ស្តីពី​ជលផល ហើយ​បានសម្រេច​កែប្រែ​ចំនួន​៤២​មាត្រា បន្ថែម​មាត្រា​ស្ទួន​២​មាត្រា និង​លុប​ទាំងស្រុង​ចំនួន​៤​មាត្រា​។ ដោយមាន​ការជួយ​គាំទ្រ​បច្ចេកទេស​ពី​អង្គការ​ហ្វា​វ (FAO) រដ្ឋបាល​ជលផល បាន​នឹង​កំពុង​សិក្សា​ស្វែងយល់​អំពី​ច្បាប់​សមុទ្រ​អន្តរជាតិ ដើម្បី​រៀបចំ​បញ្ចូល​បន្ថែម​មាត្រា​មួយចំនួន​ទាក់ទង​និង​ការគ្រប់គ្រង​ជលផល​ស​មុ​ទ្រ​កម្ពុជា អោយបាន​សមស្រប​ទៅនឹង​ច្បាប់​សមុទ្រ​អន្តរជាតិ៕