រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល១៣ និង០០នាទី នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ខណដែលឃាតករធ្វើសកម្មភាពអា-កសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកទាំងសងខាងរបស់ជនរងគ្រោះបោះចោលរកពុំទាន់ឃើញ។
ជនបង្កឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោគជាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។
តាមសាក្សីនិយាយថា ដំបូងឡើងពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្កក៏ស្រែក កុំឲ្យឈ្លោះគ្នាក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតច្នៃអារកសម្លាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង ៕